អ្នកនាំពាក្យក្រសួងការពារជាតិ ៖ មកដល់ពេលនេះកងកម្លាំងកម្ពុជា ១៨ ដែលស្ថិតក្រោមការគ្រប់គ្រងដោយកងទ័ពថៃកំពុងមានសុវត្ថិភាព
(ភ្នំពេញ)៖ មកដល់ពេលនេះកងកំលាំងកម្ពុជា ១៨រូប ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយកងទ័ពថៃកំពុងមានសុវត្ថិភាពល្អ។នេះបើតាមការបញ្ជាក់ពីសំណាក់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិ ។
លើកឡើងក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវម៉ាលី សុជាតាបានបញ្ជាក់ថា ៖ «នាងខ្ញុំបញ្ជាក់សាជាថ្មីថាចំពោះកងកំ លាំងកម្ពុជាយើងចំនួន១៨រូបដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃចាប់តាំងពីម៉ោង៧និ ង៥០នាទីម៉ោង២៩ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃបានបញ្ជាក់ថា ពួកគេមានសុត្ថិភាពល្អ ហើយរាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការយ៉ាងសស្រាក់សម្រាំដើម្បីធ្វើយ៉ាងណាឲ្យថៃបញ្ជូនកងកំលាំងទាំង ១៨រូបមកវិញឲ្យបានឆាប់រហ័ស ។
ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជាបានស្នើឱ្យអគ្គមេបញ្ជាការ ម៉ាឡេស៊ីឲ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃ ឆាប់ប្រគល់ឲ្យវិញកងកម្លាំងទាំង ១៨រូបនេះ ហើយក្រសួងការពារជាតិមិនទុកសមាជិកយើងចោលនោះទេ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថា ចាប់តាំងពីចូលជាធរមានរវាងកម្ពុជា និងថៃ ពោលគឺមកដល់ពេលនេះមានរយៈពេល ៥ថ្ងៃហើយរាជរដ្ឋាភិបាលកម្ពុជាមិនមានការប្រែប្រួលនោះទេក្នុងការអនុវត្តនូវបទឈប់បាញ់ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពស្ថានភាពកាន់តែប្រសើររហូតដល់ដោះស្រាយដោយសន្តិវិធី ។
អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងដែរថា ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកក៏មានក្រុមអ្នកសង្កេតការណ៍អាស៊ានអន្តរកាលមកពី៣ប្រទេស ដែលក្នុងនោះអនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធានអាស៊ានជាអ្នកដឹកនាំ និងជំនួយការអនុព័ន្ធយោធាវៀតណាម និងជំនួយការ អនុព័ន្ធយោធាហ្វីលីពីបានចុះទៅ ទស្សនៈកិច្ចនៅតំបន់ដែលកើតហេតុដែលជាទីតាំងយន្តយោះថៃទម្លាក់គ្រាប់បែកនៅខេត្តឧត្តរមានជ័យ និងបានបន្តចុះទៅមើលជនភៀសឹកនៅខេត្តព្រះវិហារ។ ជាងនេះក៏បានចុះទៅតំបន់ភ្នំខ្មោច ដែលជាតំបន់ក្តៅដោយតំបន់នេះត្រូវរងផលប៉ះ ពាល់ យ៉ាងខ្លាំងពីការទម្លាក់គ្រាប់បែករបស់យន្តយោះថៃផងដែរ ៕
ដោយ ៖ ម៉ាដេប៉ូ

