ឯកឧត្តម ប៉ែន បូណា ៖ ពេលនេះកំពុងតែមានការក្លែងបន្លំគណនីហ្វេសប៊ុកច្រើនដោយគេបានប្រើប្រាស់ឈ្មោះខ្មែរដើម្បីបំបែកបំបាក់ស្មារតីសាមគ្គីយើង

(ភ្នំពេញ)៖ ពេលនេះ គឺកំពុងតែមានការក្លែងបន្លំ គណនីហ្វេសប៊ុក ជាច្រើនដោយគេបានប្រើប្រាស់ឈ្មោះខ្មែរ ក៏ប៉ុន្តែអ្នកដែលបង្កើត និងអ្នកប្រើប្រាស់គណនីទាំងនោះមិនមែនជាខ្មែរទេ នេះគឺជាកលល្បិចថ្មីមួយទៀតដែលគេប្រើប្រាស់ដើម្បីក្លែងបន្លំធ្វើជាជនជាតិខ្មែរ ដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ តែនិយាយដើម្បីបំបែកបំបាក់ស្មារតីសាមគ្គីភាពរបស់ខ្មែរយើង។នេះគឺជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

បញ្ជាក់ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា”សូមបងប្អូនមានការប្រុងប្រយ័ត្ន កុំចាញ់ល្បិចកលទាំងនេះឱ្យសោះ” ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងដែរថា ពេលនេះជនរួមជាតិយើងទាំងក្នុង និងក្រៅប្រទេសកំពុងមានការសាមគ្គីគ្នាជាធ្លុងមួយ បង្កើតបានជាខឿនការពារទឹកដីយ៉ាងរឹងមាំ និងការពារសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរទាំងមូល ។ ដូច្នេះហើយសូមបងប្អូនយើងបន្តថែរក្សានូវកម្លាំងមហាសាមគ្គីជាតិនេះឱ្យរឹងមាំ និងស្ថិតស្ថេរជានិច្ច៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner