អ្នកនាំពាក្យក្រសួងការពារជាតិ ៖ វត្តមានចូលរួមសង្កេតការណ៍របស់ម៉ាឡេស៊ី អាមេរិក និងចិន ក្នុងកិច្ចប្រជុំ GBC គឺឆ្លុះបញ្ចាំងពីបំណងរួម ក្នុងការធ្វើឱ្យបទឈប់បាញ់ ទទួលជោគជ័យ និងយូរអង្វែង

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា វត្តមានចូលរួមសង្កេតការណ៍របស់ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិនក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC)នាពេលខាងមុខ គឺឆ្លុះបញ្ចាំងឲ្យឃើញពីបំណងប្រាថ្នារួមក្នុងការធ្វើឲ្យបទឈប់បាញ់ទទួលជោគជ័យ និងយូរអង្វែងជាមួយនឹងគោលដៅនាំមកនូវសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ចំពោះកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ភាគីថៃបានឯកភាពជាមួយនឹងសំណើរបស់កម្ពុជាឲ្យមានវត្តមានប្រទេសម៉ាឡេស៊ីសហរដ្ឋអាមេរិកនិងចិនចូលរួមជាអ្នកសង្កេតការណ៍។ ការរៀបចំនេះគឺជាការរៀបចំបន្តកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ ដែលបាននាំមកនូវការឯកភាពគ្នាលើបទឈប់បាញ់ ហើយមកទល់នឹងពេលនេះបានធ្វើឲ្យស្ថានការណ៍នៅព្រំដែន មានសភាពកាន់តែស្ងប់ស្ងាត់ឡើង ។

ការចូលរួមរបស់ប្រទេសដៃគូទាំងនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញពេលបំណងប្រាថ្នារួមនិងការធ្វើឲ្យបាត់ឈប់បាញ់ ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅ នាំមកនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner