ក្លឹបមេឃខៀវ Man City ឈ្នះជើងឯក Premier Leauge ខណៈ Liverpool និង Spurs ត្រៀមដណ្តើម Champions League
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមមេឃខៀវ Manchester City ឈ្នះជើងឯកលីគកំពូលអង់គ្លេស ក្រោយពីឈ្នះក្រុម Brighton ៤-១ នៅយប់មិញ ស្របពេល Liverpool បានត្រឹមខកចិត្ត ប៉ុន្តែត្រៀមដណ្តើម Champions League ជាមួយនឹងក្រុម Spurs នាថ្ងៃទី១ ខែមិថុនាខាងមុខ ។
ការលើកពាន Premier Leauge របស់ក្រុម Man City គឺមាន៩៨ពិន្ទុ លើក្រុម Liverpool តែ១ពិន្ទុប៉ុណ្ណោះ ដោយមាន៩៧ពិន្ទុ នេះការឈ្នះជើងឯកលីគកំពូលអង់គ្លេស២លើកជាប់ៗគ្នា។
ជាមួយគ្នានេះ លោក Klopp បានបញ្ជាក់ថា លទ្ធផលនេះ បង្ហាញថាក្រុម Man City ពិតជាមានរដូវកាលល្អបំផុតមែន ។ ខណៈដែលពានរង្វាន់លីគអង់គ្លេសនេះ គឺពិតជាលីគមួយដែលល្អបំផុតនៅលើលោកនេះហើយ ៕ធ.ដ