ប្រជាពលរដ្ឋខ្មែររស់នៅអឺរ៉ុបជួបជុំគ្នានៅមុខតុលាការយុត្តិធម៌អន្តរជាតិថ្កោលទោសទាហានថៃឈ្លានពានកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តាប្រទេសនានានៅសហភាពអឺរ៉ុបដូចជាអាល្លឺម៉ង់ បែលហ្ស៊ិក ដាណឺម៉ាក ស៊ុយអ៊ែត បារាំង និងហុល្លង់ បានមកជួបជុំគ្នានៅមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។

គោលបំណងនៃជួបជុំគ្នានេះ គឺដើម្បី៖
១- ថ្កោលទោសទាហានថៃឈ្លានពានកម្ពុជា
២- ថ្កោលទោសទាហានថៃ ប្រើយន្តហោះF16 ទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
៣- ថ្កោលទោសទាហានថៃ ដែលប្រើគ្រាប់បែកចង្កោម និងគ្រាប់បែកផ្សែងពុល ទម្លាក់លើវត្តអារាម សាលារៀន ភូមិប្រជាពលរដ្ឋស្លូតត្រង់រស់នៅ
៤- ថ្កោលទោសទាហានថៃដែលបានចាប់ទាហានខ្មែរដោយរំលោភលើបទឈប់បាញ់គ្នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ ។ ទាហានថៃត្រូវដោះលែងទាហានខ្មែរ១៨នាក់ដោយគ្មានលក្ខខណ្ឌ
៥-ថ្កោលទោសទាហានថៃបានរំលោភសេចក្តីសម្រេចICJ 1962 និងICJ 2013 របស់តុលាការយុត្តិធម៌អន្តរជាតិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner