ស្រ្តីខ្មែរលើសមរភូមិការពារទឹកដី

អាចជាកំណត់ត្រាប្រវត្តិសាស្រ្តនៃសង្គ្រាមមួយនៅក្នុងពិភពលោកដែលភរិយាប្រយុទ្ធក្នុងសមរភូមិមួយនិងលេណដ្ឋានមួយជាមួយប្តីក្នុងបុព្វហេតុការពារជាតិពីថ្ងៃទី២៤-២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងវ័យ ៣៧ឆ្នាំ សូ ស៊ីនួន បានរៀបការនៅឆ្នាំ២០០៤ ជាមួយប្តីក្នងវ័យចំណាស់ជាងនាងដែលជាទាហានការពាព្រំដែនតាំងពីឆ្នាំ២០១៣។ នាង បានកាន់កាំភ្លើងលើកទីមួយ ហើយក៏បានកេះកៃកាំភ្លើងលើកទីមួយក្នុងជីវិតរបស់នាងដោយមោទនភាពការពារជាតិ ការពារប្រាសាទដែលនាងថាជារបស់ខ្មែរហើយត្រូវបានទាហានថៃឈ្លានពានចង់បាន។ ស៊ីនួន បានតំណាលថា គាត់បានជាប់ក្នុងសមរភូមិប្រយុទ្ធដោយមិននឹកស្មានដល់បន្ទាប់ពីគាត់បានធ្វើដំណើរទៅកាន់ទីតាំងការពាព្រំដែនមួយថ្ងៃមុនផ្ទុះអាវុធដើម្បីទទួលប្រាក់ខែពីប្តីនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ចៃដន់ទាហានថៃបើកការវាយប្រហារនៅព្រឹកនោះតែម្តង។

ស៊ីនួន បាននិយាយដោយម៉ាត៎ៗថា សូមស្ម័គ្រចិត្តចូលទាហានដើម្បីការពារទឹកដីជាមួយប្តីបើសិនជារដ្ឋាភិបាលព្រមបញ្ចូលនាងជាក្របខ័ណ្ឌទាហាន។
សូមឱ្យបំណងប្រាថ្នារបស់នាងបានសម្រេចទៅចុះ…

It could be a historic war record in the world—a wife fighting alongside her husband on the same battlefield in defense of the nation from July 24 to 29, 2025. At the age of 37, So Sinuon, who married in 2004 to a husband older than her and who has served as a border protection soldier since 2013, took up a gun for the first time in her life. With pride, she picked up and fired a weapon to defend the nation and the temple she claimed belongs to Cambodia, which Thai soldiers were attempting to invade and seize.

She said firmly that she is willing to voluntarily join the military to defend the land alongside her husband—if the government agrees to enlist her into the military.

អត្ថបទដើមទាំងស្រុង ៖ FB សុខ លូ- Sok Lou

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner