ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅប្រទេសហ្វីលីពីនចាប់ផ្តើមហើយ
ហ្វីលីពីន៖ ការិយាល័យបោះឆ្នោតជាច្រើននៅហ្វីលីពីន នាព្រឹកថ្ងៃច័ន្ទនេះ បានចាប់ផ្តើមបើកដំណើរហើយ ស្របពេលដែលប្រជាជនបានធ្វើដំណើរទៅចូលរួមក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ពលរដ្ឋហ្វីលីពីនដែលមានសិទ្ធិបោះឆ្នោតសរុបជាង៦០លាននាក់បានប្រមូលផ្ដុំគ្នានៅតាមមណ្ឌលបោះឆ្នោត ដែលបានបើកទ្វារចាប់តាំងពីម៉ោង៦៖០០ព្រឹក ដើម្បីចូលរួមក្នុងការបោះឆ្នោត ។ ការបោះឆ្នោតពាក់ កណ្ដាលអាណត្តិនេះ មានមុខតំណែងចំនួន១៨,០០០កន្លែងនៅក្នុងស្ថាប័នជាតិ ត្រូវដាក់ឱ្យបណ្ដាបេក្ខជនប្រកួតប្រជែង ក្នុងនោះមានពាក់កណ្ដាល គឺជាអសនៈនៅក្នុងព្រឹទ្ធសភាជាន់ខ្ពស់ ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញមួយចំនួនយល់ឃើញថា ការបោះឆ្នោតនេះ នឹងជួយពង្រឹងអំណាចប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏ដូចជាបើកផ្លូវឱ្យលោកអនុវត្តន៍ទោសប្រហារជីវិតឡើងវិញ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ៕ធ.ដ