អ៊ីរ៉ង់ព្រមានបើកការវាយប្រហារតបតវិញ បើសិនសហរដ្ឋអាម៉េរិកធ្វើសកម្មភាពបង្កគ្រោះថ្នាក់

អ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងបើកការវាយប្រហារតបតវិញ បើសិនជាសហរដ្ឋអាម៉េរិកធ្វើសកម្មភាពបង្កគ្រោះថ្នាក់ណាមួយនៅក្នុងតំបន់ឈូងសមុទ្រ Gulf នេះបើតាមការព្រមានរបស់មេបញ្ជាការកងទ័ពអាកាស នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក Hajizadeh ។

លោក Hajizadeh បានកត់សម្គាល់ដូច្នេះ ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា ការបញ្ជូន និងការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក ក៏ដូចជានាវាផ្ទុកយន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅកាន់តំបន់មជ្ឈិមបូព៌ា គឺជាការឆ្លើយតបទៅនឹងព័ត៌មានសំងាត់ដែលថា អ៊ីរ៉ង់អាចនឹងវាយប្រហារលើកងទ័ពអាម៉េរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះរបស់សហរដ្ឋអាម៉េរិក មិនមែនត្រឹមតែជាការគំរាមកំហែងនោះទេ តែវាជាការកំណត់គោលដៅវាយប្រហារលើប្រទេសអ៊ីរ៉ង់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner