ក្រុមអនុព័ន្ធយោធាអាស៊ាននឹងចុះពិនិត្យសង្កេតការណ៍ចាប់ពីពេលនេះទៅ នៅខេត្តឧត្តរមានជ័យ និងព្រះវិហាររយៈពេល២សប្តាហ៍ពេញ
អត្ថបទដោយ៖
ទាវ សារៈមុនិន្ទ
អ្នកនាំពាក្រសួងការពារជាតិបានឱ្យដឹងថា៖កាលពីថ្ងៃម្សិលម៉ិញនេះ(ថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២៥)ក្រសួងការពារជាតិកម្ពុជាបានសម្របសម្រួលជាមួយអនុព័ន្ធយោធាថៃប្រចាំប្រទេសកម្ពុជាដើម្បីឱ្យក្រុមអនុព័ន្ធយោធាអាស៊ាន(អន្តរកាល) ចុះទៅសង្កេតការណ៍នៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ព្រំដែនកម្ពុជាថៃចាប់ពីថ្ងៃទី០៣ខែសីហា ឆ្នាំ ២០២៥តទៅ។
ក្នុងថ្ងៃទី ០៣ ខែ សីហាឆ្នាំ ២0២៥ កន្លងមក ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ានអន្តរកាលដែលមកពី៦ប្រទេសរួមមានដូចជា៖ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម ដែលមានការដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ីបានចេញដំណើរពីភ្នំពេញកាលពីថ្ងៃម្សិលម៉ិញ ឆ្ពោះទៅកាន់ខេត្ត ឧត្តរមានជ័យនិងព្រះវិហារដែលជាទីតាំងទទួលរងផលប៉ះពាល់នៃការប៉ះទង្គិចប្រដាប់អាវុធកម្ពុជា និងយោធាថៃដើម្បីពិនិត្យ និងការអនុវត្តបទឈប់បាញ់។ បេសកម្មនេះមានរយៈពេល២សប្តាហ៍ពេញ៕

ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕