សម្តេចតេជោ ៖ យើងនឹងឈានទៅពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា ១៨រូប ដែលថៃមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ

(ភ្នំពេញ)៖ តាមរយៈ បណ្ដាញសង្គមនាវេលាទាបភ្លឺថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បងប្អូនលង់លក់អស់ទៅហើយ នៅឡើយតែខ្ញុំ និងសហការីមួយចំនួននៅជាមួយខ្ញុំ នៅមុខប្រព័ន្ធវីដេអូដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ម៉ៅ សុផាន់ ក្រោយពេល ឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីត្រៀមចេញទៅប្រជុំនៅម៉ាឡេស៊ីព្រឹកស្អែក ។

ដោយឡែកនៅទីបញ្ជាការមួយទៀត មាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុងបំពេញការងារយ៉ាងសកម្មដែលយើងនឹងឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា ១៨រូបដែលថៃចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ ។

យប់នេះខ្ញុំនិងភរិយា ក៏បានទាក់ទងទៅបណ្តាមេបញ្ជាការនៅជួរមុខមួយចំនួនផងដែរ ដែលពួកគាត់កំពុងគោរពយ៉ាងម៉ឺងម៉ាត់នៃបទឈប់បាញ់ និងប្រុងប្រយ័ត្នខ្ពស់សម្រាប់ករណីមានការរំលោភលើបទឈប់បាញ់ពីភាគីម្ខាងទៀត ។

ថ្ងៃមុន Starbucksស្ករ ១០០ % ថ្ងៃនេះ Starbucksស្ករ ៣០ % និងឈានទៅសម្រេចគោលដៅ Starbucks ស្ករ ០% ដើម្បីបង្ការជំងឺទឹកនោមផ្អែម ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner