លោក ដូណាល់ ត្រាំ គំរាមកាត់មូលនិធិ ប្រសិនបើសាលារៀនមិនបើកឡើងវិញនារដូវស្លឹកឈើជ្រុះឆាប់ៗនេះ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាម នៅថ្ងៃពុធម្សិលមិញថា នឹងដកថវិកាសហព័ន្ធ ប្រសិនបើសាលារៀនក្នុងស្រុកមិនបាននាំសិស្សានុសិស្សរបស់ពួកគេត្រឡប់មកវិញ សម្រាប់ដើមឆ្នាំសិក្សានាពេលខាងមុខ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។

អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ភែន បានប្រកាសថា មជ្ឈមណ្ឌលសម្រាប់បង្ការ និងគ្រប់គ្រងជម្ងឺឆ្លង CDC នឹងដាក់ចេញនូវវិធានការថ្មីនាសប្តាហ៍ក្រោយនេះ ដែលនឹងផ្តល់ឧបករណ៍ ការពារថ្មីៗទាំងអស់ទៅកាន់បណ្តាសាលារៀននៅក្នុងសហរដ្ឋអាម៉េរិក… អនុសាសន៍នេះ នឹងធ្វើឱ្យសិស្សានុសិស្សមានសុវត្ថិភាព។

សូមបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាម៉េរិកសរុប៣លាន១៥ម៉ឺន៨ពាន់៩៣២ករណី ក្នុងនោះមានអ្នកស្លាប់១៣ម៉ឺន៤ពាន់៨៦២នាក់ និងជាសះស្បើយឡើងវិញ១លាន៣៩ម៉ឺន២ពាន់៦៧៩នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១លាន៦៣ម៉ឺន១ពាន់៣៩១នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner