ទឹកធ្លាក់ពីលើពពកដ៏ធំកម្រ នៅប្រទេសសិង្ហបុរី
អត្ថបទដោយ៖
Kien Sereyvuth
ថ្មីៗនេះ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែទឹកធ្លាក់ពីលើពពកដ៏ធំកម្របានឃើញ កើតឡើងនៅក្បែរឆ្នេរសមុទ្រប្រទេសសិង្ហបុរី។
បាតុភូតខ្សែទឹកហូរធ្លាក់ពីដុំពពក កើតឡើងពីព្យុះទីហ្វុង កាលពីព្រឹកថ្ងៃទី ១១ ខែឧសភា កន្លងទៅនេះត្រូវបានគេដឹងថាមានឥទ្ធិពលបំផ្លាញខ្លាំងបំផុត បើវាទៅប៉ះនឹងអ្វីហើយ។ ទិដ្ឋភាពនេះបានកើតឡើងនៅក្បែរឆ្នេរសមុទ្រ Marina Bay Sands។
បាតុភូតនេះកើតឡើងរហ័សបំផុតប្រមាណតែ១០នាទីប៉ុណ្ណោះ។ ទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរីបាននិយាយថា ព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំគឺឧស្សាហ៍កើតឡើងនៅលើសមុទ្រសិង្ហបុរីណាស់៕ធ.ដ