តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនិងក្រុមការងារនាំយកអំណោយទៅជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពនិងវីរកងទ័ព

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋរភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌល​សុវត្ថិភាព​និងវីរកងទ័ពនៅក្នុងភូមិសាស្រ្ត​ខេត្តបន្ទាយមានជ័យ បានទទួលអំណោយ​របស់​សប្បុរសជនតាមរយៈក្រុមការងារដឹកនាំឯកឧត្តម សេរី កុសល តំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យកាលពីថ្ងៃ៣ ខែសីហា ឆ្នាំ២០២៥។

អំណោយទាំងនោះបរិច្ចាគដោយឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ រួមជាមួយ​ក្រុមការងារវិទ្យុABC និង​សមាគមមេត្តា។អំណោយរួមមាន ម៉ាស៊ីនភ្លើងកម្លាំង៩សេសមួយគ្រឿង, អង្ករ, ថ្មសាកទូរសព្ទ,ជ្រូកខ្វៃ១០ក្បាល ព្រមទាំងគ្រឿងឧបភោគ បរិភោគ សម្ភារៈ​ប្រើប្រាស់និង ថ្នាំពេទ្យ​មួយចំនួនធំ​។​អំណោយទាំងនេះត្រូវបាន​ផ្តល់ជូន​ប្រជាពលរដ្ឋមកស្នាក់នៅមណ្ឌលសុវត្ថិភាពស្រុកភ្នំស្រុក ចំនួន១២០គ្រួសារនិង​វីរកងទ័ពចំនួន៨កងអង្គភាព។ក៏មានបច្ច័យនិងទេយ្យវត្ថុមួយចំនួន ក៏ត្រូវបាន​ប្រគេន​ព្រះសង្ឃ​គង់វត្តក្បែរ​តំបន់ព្រំដែន​ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សេរី កុសល បានថ្លែងនូវការដឹងគុណ​ចំពោះជាវីរ កងទ័ពដែលបានលះបង់​សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុ​ការពារ​បូរណភាពទឹកដី៕

ដោយ៖គៀន ច័ន្ទហ៊ីន

ads banner