ទឹកជំនន់ទន្លេមេគង្គហក់ឡើងបណ្ដាលឱ្យប៉ះពាល់ដល់ផលដំណាំ និងផ្លូវក្នុងស្រុកស្ទឹងត្រង់
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖ លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ទឹកទន្លេមេគង្គឡើងជាគំហុកបណ្ដាលឱ្យផ្លូវដីប្រវែងប្រហែល ៣០០ម៉ែត្រ ពីភូមិអន្លង់សំឡី ទៅភូមិឈើទើ ក្នុងឃុំខ្ពបតាងួន ត្រូវបានទឹកហូរច្រោះដាច់ ។បច្ចុប្បន្នប្រជាពលរដ្ឋធ្វើដំណើរដោយឆ្លងទូក ។
កាលពីថ្ងៃទី៥ ខែសីហានេះដែរលោកបានដឹកនាំលោកអភិបាលរង ការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពដំណាំស្រូវ ពោត ដែលកំពុងរងប៉ះពាល់ស្ថិតនៅឃុំពាមកោះស្នា និងឃុំខ្ពបតាងួន៕ដោយ៖លី ពៅ



