គ្រួសារវីរកងទ័ពដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យអរគុណដល់សប្បុរសជន

បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ​កាលពីពេលថ្មីៗនេះ​បានផ្ដល់អំណោយ​ជូនគ្រួសារវីរកងទ័ពដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា- ជប៉ុនស្រុកមង្គលបូរី។

ស្រីឈ្មោះ អាត ឈឿននិងប្អូនប្រុសឈ្មោះរី ណា ជាភរិយានិងកូនរបស់វីរកងទ័ព២រូបដែលកំពុងព្យាបាលរបួស នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានអំណរគុណដល់​ក្រុមការងារមន្ទីរ​ធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យដែលបានចុះសួរសុខទុក្ខនិងផ្តល់អំណោយ។

ក្នុងឱកាសនេះ លោក ឡាយ សុទ្ធី អនុប្រធានក្ដាប់រួមនៃមន្ទីរធនធាននិងឧតុនិយមខេត្តបន្ទាយមានជ័យ​​បាន​ជូនពរដល់វីរកងទ័ពសូមឆាប់ជាសះស្បើយមានកម្លាំងមាំមួន ឡើងវិញ។

សូមបញ្ជាក់អំណោយទាំងនោះរួមមានភេសជ្ជៈទឹកសុទ្ធ ផ្លែឈើមួយចំនួនធំនិងថវិកាមួយចំនួន៕ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner