ថៃចាត់ទុកកិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ី នឹងបង្កើតជាគំរូសម្រាប់សន្តិភាពពិភពលោក

កិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីនឹងបើកធ្វើនៅក្រុងប៉េកាំង នៅថ្ងៃទី១៥ ខែឧសភាខាងមុខ លោក Korn Dabbaransi អតីតឧបនាយករដ្ឋមន្រ្តីថៃ និងជាប្រធានសមាគមមិត្តភាពថៃ–ចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាលើកនេះ ព្រមនឹងថ្លែងសុន្ទរកថាផងដែរ។

ពេលផ្តល់បទសម្ភាសន៍ជាពិសេសជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅប្រទេសថៃ នាពេលកន្លងទៅនេះ លោក Dabbaransi បានថ្លែងថា​កិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីលើកនេះនឹងបង្កើតជាគំរូសម្រាប់សន្តិភាពពិភពលោក ។

លោកបានថ្លែងទៀតថា ប្រទេស ជនជាតិ និងភាសា មិនដូចគ្នា សុទ្ធតែអាចរួមរស់នៅដោយសន្តិភាពបាន ប្រការនេះមិនគ្រាន់តែជាក្តីបំណងរួមរបស់បណ្តាប្រទេសអាស៊ីប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានសម្រាប់សម្រេចបាននូវសន្តិភាពពិភពលោកទៀតផង ។

លោកថា «ការរួមរស់នៅដោយសុខដុមរមនាគឺជាលក្ខណៈពិសេសធំមួយនៃអរិយធម៌អាស៊ី ខ្ញុំសប្បាយរីករាយណាស់ដោយសារមើលឃើញប្រទេសចិនបានផ្សាយទូលាយជាបន្តបន្ទាប់នូវគំនិតមួយនេះ ក៏ដូចជាបានបង្កើតជាគំរូសម្រាប់សន្តិភាពពិភពលោកផងដែរ៕»ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner