លោក ចាស្ទីន ទ្រូដូ និយាយថា កាណាដាមានសមត្ថភាពគ្រប់គ្រង និងដោះស្រាយជំងឺ COVID-19 ល្អប្រសើរជាងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត

អត្ថបទដោយ៖
Kien Sereyvuth

កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ បាននិយាយថា យើងមានសមត្ថភាពគ្រប់គ្រង និងដោះស្រាយជម្ងឺ COVID-19 ល្អប្រសើរជាងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តមួយចំនួន ដែលនេះនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងបើកសកម្មភាពនានាឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។

នៅក្នុងការបញ្ចេញមតិដ៏កម្រ ជុំវិញការដោះស្រាយវិបត្តិជម្ងឺ COVID-19 លោក ចាស្ទីន ទ្រូដូ បានបញ្ជាក់ថា កាណាដាបានដោះស្រាយការឆ្លងរាតត្បាត COVID-19 បានល្អប្រសើរជាងបណ្ដាសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួន ក្នុងនោះរួមមានទាំងសហរដ្ឋអាម៉េរិក ។

សូមបញ្ជាក់ថា កាណាដា និងសហរដ្ឋអាម៉េរិកបានរាំងខ្ទប់ការធ្វើដំណើរមិនមានសារៈសំខាន់ នៃប្រជាជនប្រទេសទាំងពីរ ចាប់តាំងពីខែមីនា ឆ្នាំ២០២០មកម្ល៉េះ និងកំពុងពិភាក្សាគ្នាថាតើគួរតែដកចេញ ឬបន្តបំរាមតទៀត បន្ទាប់ពីបំរាមនេះត្រូវអស់សុពលភាពនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner