ប្រមុខការទូតបារំាងព្រមានថា ពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះនៃភាពចលាចល
អត្ថបទដោយ៖
Kien Sereyvuth
បារំាំង៖ ភាពតានតឹង និងការប្រឈមមុខដាក់គ្នារវាងប្រទេសមួយចំនួននាពេលបច្ចុប្បន្ន កំពុងរុញច្រានឲ្យពិភពលោកធ្លាក់ចូលក្នុងភាពចលាចល នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-អ៊ីវេស ឡឺ ទ្រីយ៉ុង ។
លោក ហ្សង់-អ៊ីវេស ឡឺ ទ្រីយ៉ុង បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ទំនាក់ទំនងរវាងប្រទេសជាច្រើននាពេលបច្ចុប្បន្ន លែងផ្អែកលើកិច្ចសហប្រតិបតិ្តការ ទៀតហើយ ហើយថា វាគឺផ្អែកលើការប្រជែងកម្លាំងដាក់គ្នាទៅវិញទៅមក ដែលនេះកំពុងរុញច្រានឲ្យពិភពលោកធ្លាក់ចូលក្នុងភាពចលាចល ។
ការកត់សម្គាល់ដូច្នេះរបស់ប្រមុខការទូតបារំាំងរូបនេះ ទំនងជាមានបំណងចង់សំដៅពាក់ព័ន្ធនឹងភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងចិន រួមទាំងជាមួយរុស្ស៊ីផងដែរ ៕ធ.ដ