មន្រ្តីជាន់ខ្ពស់អ៊ីស្រាអែល ៖ ប្រទេសខ្លួនអាចនឹងរងការវាយប្រហារពីអ៊ីរ៉ង់ ខណៈមានភាពតានតឹងខ្លំាងនៅតំបន់មជ្ឈិមបូព៌ា

អ៊ីស្រាអែល៖ អ៊ីរ៉ង់អាចនឹងបើកការវាយប្រហារដោយប្រយោល ឬដោយផ្ទាល់លើអ៊ីស្រាអែល ប្រសិនបើភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់នៅតែបន្តកើតមាន នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល លោក Yuval Steinitz នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។

បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់មានភាពតានតឹងនឹងគ្នាកាន់តែខ្លាំង រហូតដល់ក្រុមអ្នកជំនាញខ្លះយល់ថា ជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរអាចនឹងផ្ទុះឡើង ស្របពេលដែលអាម៉េរិកបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង កងកម្លាំងយន្ដហោះទម្លាក់គ្រាប់បែក និងប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅកាន់តំបន់មជ្ឈិមបូព៌ា ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហាខាងលើ រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែលរូបនេះ មិនបានបញ្ជាក់លម្អិត ថាតើប្រទេសរបស់លោកនឹងចាត់វិធានការដូចម្ដេច បើរឿងបែបនេះកើតឡើងមែននោះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner