ការបោះឆ្នោតសកលជុំទី៦នៅក្នុងប្រទេសឥណ្ឌា បានចាប់ផ្តើមនៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ

ឥណ្ឌា៖ ប្រជាជនឥណ្ឌានៅក្នុងទីក្រុងញូដេលី និងបណ្ដារដ្ឋភាគខាងជើងនៃប្រទេសបានធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដើម្បីទម្លាក់សន្លឹកឆ្នោតរបស់ពួកគេនៅក្នុងជុំចុងក្រោយនៃការបោះឆ្នោតសកល ដែលចែកចេញជា៧ដំណាក់កាល ។

ការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានគេចាត់ទុកថា គឺជាដំណើរការលទ្ធិប្រជាធិបតេយ្យធំជាងគេបំផុតនៅលើពិភពលោក ចែកចេញជា៧ដំណាក់កាល ដោយចាប់ផ្ដើមពីថ្ងៃទី១១ ខែមេសា រហូតដល់ថ្ងៃទី១៩ ខែឧសភា ខណៈការរាប់សន្លឹកឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភាខាងមុខ ។

គួរបញ្ជាក់ថា បើតាមគណៈកម្មាការរៀបចំការបោះឆ្នោតឥណ្ឌានោះ ប្រជាជនច្រើនជាង១០០លាននាក់នៅទូទាំងរដ្ឋចំនួន ៧ ដែលមានសិទ្ធិបោះឆ្នោត បានចូលរួមក្នុងការបោះឆ្នោតជុំទី៦ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សម្រាប់អសនៈចំនួន៥៩ ក្នុងនោះរាប់បញ្ចូលទាំងទីក្រុងញូដេលីផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner