សហរដ្ឋអាម៉េរិកអំពាវនាវសារជាថ្មីម្តងទៀតឲ្យឥណ្ឌាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រទេសខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក ៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាថ្មីម្តងទៀតបានស្នើឱ្យរដ្ឋាភិបាលទីក្រុងញូដេលី លុបចោលការបញ្ជាទិញប្រព័ន្ធ S-400 របស់រុស្ស៊ី ហើយងាកមកទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD និង Patriot របស់សហរដ្ឋអាម៉េរិកវិញ ប៉ុន្តែឥណ្ឌាមិនទាន់បញ្ចេញប្រតិកម្មណាមួយ ជុំវិញសេចក្ដីរាយការណ៍នេះនៅឡើយទេ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុករបស់ឥណ្ឌា ។
ប្រទេសឥណ្ឌាបានព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីកាលខែតុលា ឆ្នាំ២០១៨ ក្នុងតម្លៃ៥.៤៣ពាន់លានដុល្លារ ហើយការប្រគល់ប្រព័ន្ធមីស៊ីលនេះ គ្រោងនឹងចាប់ផ្ដើមនៅចន្លោះខែតុលា ឆ្នាំ២០២០ និងខែមេសា ឆ្នាំ២០២៣ ។
យ៉ាងណាមិញបើសិនជាឥណ្ឌានៅតែបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400របស់រុស្ស៊ីនោះ ទីក្រុងញូដេលីអាចនឹងប្រឈមមុខជាប់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ខណៈការលើកលែងការដាក់ទណ្ឌកម្មអស់សុពលភាពកាលពីដើមខែ ឧសភា កន្លងទៅ ៕ធ.ដ