ពលរដ្ឋភៀសសឹក១២២ គ្រួសារបានទទួលអំណោយរបស់​សម្តេចធិបតី

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលអភិបាលខេត្តបន្ទាយ​មានជ័យ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ​ចុះមូលដ្ឋាន​ស្រុកថ្មពួក បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីផ្តល់ជូនបងប្អូនជនភៀសសឹក ចំនួន​១២២​គ្រួសារ ដែលមកស្នាក់​បណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកថ្មពួក ។

ក្នុងពិធីសំណេះសំណាលនិងជូនអំណោយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្តបន្ទាយ​មានជ័យ​បាននាំការផ្តាំផ្ញើ​សួរសុខទុក្ខពីសម្តេចធិបតីនិងលោកជំទាវបណ្ឌិតដែលជានិច្ចជាកាលលោកតែងគិតគូរយកចិត្តទុកដាក់ខ្ពស់និងណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិនិត្យមើលគ្រប់ពេលវេលាលើការហូបចុកនិងរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក។

សូមបញ្ជាក់ថាអំណោយមាន អង្ករ មី​ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងតង់៕
ដោយ៖ឃិន គន្ធា

ads banner