អនុប្រធានទី២ ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ក្នុងពេលបំពេញបេសកកម្មការពារអធិបតេយ្យ និងបូរណភាពទឹកដី
(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងឧបត្ថម្ភថវិកាដល់គ្រួសាររបស់ លោកវរសេនីយ៍ត្រី អ៊ួន ហាច មេបញ្ជាការរងគ៣ វរសេនាតូចលេខ២ កងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាពីទ័ពឈ្លានពានថៃ នៅភូមិស្វាយដូនកែវ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៥ ។
ក្នុងខណៈពេលដ៏សោកសង្រេងប្រកបដោយក្តីទុក្ខព្រួយនេះ ឯកឧត្តមបណ្ឌិត ក៏បានពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមី បិតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុត។
គួររំលឹកជូនផងដែរថា លោកវរសេនីយ៍ត្រី អ៊ួន ហាច អាយុ ៤៦ឆ្នាំ ជាវីរកងទ័ពជួរមុខឈរជើងការពារនៅតំបន់ប្រាសាទព្រះវិហារ បានទទួលមរណភាពនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ៕
ដោយ ៖ វណ្ណលុក



