ក្រុមអនុព័ន្ធយោធាបរទេស កំពុងចុះពិនិត្យទីតាំងជនស៊ីវិលដែលទទួលរងការវាយប្រហារដោយកងទ័ពថៃ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា(MACPP) ដែលមាននិវេស្ថានទាំងក្នុង និង ក្រៅប្រទេស បានកំពុងចុះមកដល់ ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និង ទីតាំងវត្ត សាលារៀន ស្ថានីយប្រេង ដែលកងទ័ពថៃបានវាយប្រហារនៅស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ ចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ក្នុងចំណោមអនុព័ន្ធយោធាបរទេសទាំងនេះមកពីប្រទេសចំនួន៩ និងមានចំនួនអ្នកចូលរួម ១៤រូប ក្នុងនេះមានដូចជា អូស្រ្តាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម ។

គួរបញ្ជាក់ថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា ៖ ក្រុមអនុព័ន្ធយោធាបរទេស បានចេញដំណើរឆ្ពោះពីរាជធានីភ្នំពេញទៅកាន់ ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំង ស្នាក់នៅរបស់ជនភៀសសឹក ។

លោកជំទាវបានបញ្ជាល់ថា ការចុះពិនិត្យដល់ទីតាំងជាក់ស្តែងពីសំណាក់អនុព័ន្ធយោធាបរទេសនេះដែរនឹងមានការចូលរួម និងដឹកនាំដោយមន្រ្តីជាន់ខ្ពស់កងទ័ពកម្ពុជា ដើម្បីឱ្យបេសកម្មប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ ៕
ដោយ ៖ ម៉ាដេប៉ូ
