ធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានី ភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ 

គណៈសង្ឃនាយកទាំងពីរគណៈ រៀបចំពិធីធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានី ភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាព នៃប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី ដោយមានព្រះសង្ឃចូលរួម សរុបចំនួន ២.៥៦៩អង្គ ដោយជួបជុំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រួចដង្ហែក្បួនធម្មយាត្រាឆ្ពោះទៅ កាន់វិមានឯករាជ្យ។

មន្ត្រីសង្ឃជាន់ខ្ពស់តំណាងគណ:សង្ឃកម្ពុជានិមន្តចូលរួមកម្មវិធីធម្មយាត្រាសន្តិភាពមានដូចជា

១-សម្តេចព្រះមហាសុមេធាធិបតី​ កិត្តិបណ្ឌិត​ អំ​ លីមហេង​ សម្តេចព្រះសង្ឃនាយក​ នៃកម្ពុជា​ 

២-សម្តេចព្រះពុទ្ធជ័យមុនី​ ឃឹម​ សន​ សម្តេចព្រះសង្ឃនាយករងទី៣​ គណ:មហានិកាយ​ នៃកម្ពុជា

៣-សម្តេចព្រះមង្គលទេព្វាចារ្យ​ វង្ស​ អានេត្តា​ សម្តេចព្រះសង្ឃនាយករងគណ:ធម្មយុត្តិកនិកាយ​ នៃកម្ពុជា

៤-សម្តេចព្រះធម្មលិខិត​ បណ្ឌិត​ សៅរ៍​ ច័ន្ទថុល្ល​ ព្រះអនុប្រធានថេរសភាសង្ឃកម្ពុជា

៥-សម្តេចព្រះឧត្តមបញ្ញា​ កិត្តិបណ្ឌិត​ ដូង​ ផង់​ 

ព្រះអនុប្រធានថេរសភាសង្ឃកម្ពុជា

៦-សម្តេចព្រះឧត្តមចរិយា​ បណ្ឌិត​ ឈឹង​ ប៊ុនឈា​ ព្រះអនុប្រធានថេរសភាសង្ឃកម្ពុជា​ 

៧-សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត​ រ័ត្ន​ សារឿន​ សមាជិកថេរសភាសង្ឃកម្ពុជា

៨-សម្តេចព្រះមហាអរិយវង្ស​ បណ្ឌិត​ យ៉ន​ សេង​ យៀត​ ព្រះអនុប្រធានលេខាធិការដ្ឋានគណ:សង្ឃនាយកកម្ពុជា

៩-សម្តេចព្រះមង្គលមុនីរង្សី​ ហ៊ូឈីវនាថ​ ព្រះប្រធានលេខាធិការដ្ឋានគណ:សង្ឃនាយកកម្ពុជា

ព្រមទាំងមន្ត្រីសង្ឃ​ ព្រះរាជាគណ:​ 

ព្រះមេគណ​ ព្រះគ្រូអនុគណ​ ព្រះចៅអធិការ​ និងព្រថេរានុត្ថេរ:គ្រប់ព្រះអង្គ៕

ads banner