ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ៖​ ទោះបីប្រទេសកម្ពុជាតូច ប៉ុន្តែយេីងមានបេះដូងធំ ហើយបេះដូងយើងលោតក្នុងចង្វាក់តែមួយ

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានសរសេរនៅលេីបណ្តាញសង្គមថា​ ៖​ «ម៉ោងនេះ ពេលនេះ ទោះបីយើងមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ប៉ុន្តែអ្វីដែលយើងទាំងអស់គ្នាបានឃើញ គឺយេីងជាខ្មែរតែមួយ និងមានស្មារតីរួបរួមជាតិខ្មែរតែមួយ»។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានសូមអរគុណដល់ទឹកចិត្តកូនខ្មែរគ្រប់រូបដែលបានរួមចំណែក ក្នុងស្មារតីតែមួយ ឆន្ទៈតែមួយ និងសម្លេងតែមួយ ដើម្បីការពារបូរណភាពទឹកដីរបស់ដូនតាយើងតាមលទ្ធភាពរៀងៗខ្លួន មិនថាការប្រមូលម្ដុំគ្នាបង្ហាញជាសម្លេង ឬការរៃអង្គាស ការឧបត្ថម្ភនានា គឺបានឆ្លុះបញ្ចាំងថាខ្មែរពិតជាមានស្មារតីរួបរួម ខ្មែរមានទឹកចិត្តសប្បុរស ខ្មែរមានថាមពល និងមនោសញ្ចេតនាជ្រាលជ្រៅសម្រាប់ប្រទេសជាតិដែលមិនអាចកាត់ថ្លៃបាន។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់ថា​ ៖​ ទោះបីប្រទេសកម្ពុជាតូច ប៉ុន្តែយេីងមានបេះដូងធំ ហើយបេះដូងយើងលោតក្នុងចង្វាក់តែមួយ៕

ដោយ៖ពលជ័យ

ads banner