រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំប្រជុំពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា អំពីមូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវាយតម្លៃលើស្ថានភាពទីផ្សារ និងតម្លៃស្រូវ-អង្ករ នៅទីស្តីការក្រសួងកសិកម្ម ។

កិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី មានគោលបំណងពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា អំពីមូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែនាពេលថ្មីៗនេះ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពរយៈពេលមធ្យម និងរយៈពេលវែង សំដៅទីផ្សារនាំចេញឱ្យទូលំទូលាយជាងមុន និងបង្កើនសមត្ថភាពក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ។

កិច្ចប្រជុំបានបញ្ចប់ទួលបានលទ្ធផលផ្លែផ្កា ដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានឯកភាពជួយសម្រួលការប្រមូលទិញស្រូវស្រង៉ែក្នុងតម្លៃសមរម្យ ដែលប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវអាចទទួលយកបាន។ លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តជំរុញការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ធានាតម្លៃនិងទីផ្សារតាមការចុះកិច្ចសន្យាទិញលក់ទុកមុន ធានាគុណភាព ដែលជាកត្តាផ្ដល់ផលចំណេញច្រើនជូនប្រជាកសិករ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner