ក្រុមអ្នកសង្កេតការណ៍នឹងចុះសង្កេតការណ៍ស្ថានភាពតំបន់រងផលប៉ះពាល់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីថ្ងៃទី១៤-១៧ ខែសីហា
ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT)អញ្ជើញចុះសង្កេតការណ៍ស្ថានភាពតំបន់រងផលប៉ះពាល់តាម បណ្តោយព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។
តាមកម្មវិធីនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥៖
ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) និងស្តាប់ការធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពក្រោយបទឈប់បាញ់ ដោយតំណាងបញ្ជាការដ្ឋានយោធភូមិភាគ៥។ បន្ទាប់ពីស្តាប់បទបង្ហាញរួច ក្រុមអ្នកសង្កេតការណ៍ចុះសង្កេតការណ៍នៅច្រកបឹងត្រកួន។ បន្តដំណើរចុះសង្កេតការណ៍នៅអូបីជាន់(ភូមិជោគជ័យ)។ បន្តចុះសង្កេតការណ៍នៅច្រកអន្តរជាតិ ប៉ោយប៉ែត។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ៖
ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) អញ្ជើញធ្វើដំណើរចុះទៅពិនិត្យច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ។ ក្រុម IOT អញ្ជើញចុះសង្កេតការណ៍នៅម៉ូតែលសុភមង្គលព្រះវិហារ និងលើកស្លាក IOT។
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារ៕