ជប៉ុន ផ្តល់ផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងការសាងសង់សារមន្ទីរតេជោសន្តិភាពជារាងគ្រាប់មីន PMN-2 ធំជាងគេលើលោក ដើម្បីបញ្ជាក់ច្បាស់ពីជោគជ័យ និងការប្តេជ្ញាចិត្ត នៃការអនុវត្តអនុសញ្ញាមីន

(ភ្នំពេញ)៖ ក្នុងដើមខែសីហានេះ ក្រុមការងារ JICA ពីក្រុងតូក្យូបានចុះមកត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាព និង គុណភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាពដែលត្រូវប្រើប្រាស់ពេលវេលាសាងសង់រយ:ពេល ២៤ខែ និងត្រៀមបញ្ចប់នៅ ខែកុម្ភៈ ឆ្នាំ២០២៦ ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥នេះ ។

ដោយមើលឃើញភាពជាក់ស្តែងនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យមីន រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាព CMAC ក្នុងការកសាងសារមន្ទីរតេជោសន្តិភាព ដែលមានអាគារមេនៃសារមន្ទីរតេជោសន្តិភាពនេះ ជារាងគ្រាប់មីនPMN-2 ធំគេនៅលើពិភពលោក ដើម្បីបញ្ជាក់ច្បាស់ពីជោគជ័យនិងការប្តេជ្ញាចិត្តនៃការអនុវត្តអនុសញ្ញាមីនអន្តរជាតិ Ottawa នៅ កម្ពុជា ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner