ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យគណៈប្រតិភូអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ចូលសម្តែងការគួរសម និងគោរពជូនពរ ។

ក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេចកិត្តិសង្គហបណ្ឌិត យើងខ្ញុំទាំងអស់គ្នាជាក្រុមការងារ និងមន្រ្តីគណៈចលនាមហាជនគ្រប់ជាន់ថ្នាក់ សូមគោរពជូនពរសូមសម្តេចមានសុខភាពល្អ ជន្មាយុយឺនយូរ កំលាំងពលំមាំមួន និងបញ្ញាញាណភ្លឺថ្លាជារៀងរហូត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner