ការស្ទង់មតិ ៖ ប្រជាជនថៃភាគច្រើនអស់ជំនឿលើគណបក្សនយោបាយក្នុងស្រុកទាំងអស់

បាងកក ៖ យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ ហៅកាត់ (Nida) បានរកឃើញថា ប្រជាជនថៃភាគច្រើនបានសម្តែងការមិនពេញចិត្ត ឬអស់ជំនឿតែម្តង ចំពោះការបំពេញការងាររបស់សមាជិកសភា ដោយច្រើនជាង ៧៦ភាគរយបានបង្ហាញការពេញចិត្តតិចតួចបំផុត ឬគ្មានការជឿជាក់តែសោះលើគណបក្សនយោបាយទាំងអស់។

វិទ្យាស្ថាន Nida បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិរបស់ខ្លួន ស្តីអំពី ” សង្ឃឹម ឬគ្មានសង្ឃឹមលើគណបក្សនយោបាយទាំងអស់” នៅក្នុងប្រទេសថៃ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី១៣ ដល់១៤ ខែសីហា ឆ្នាំ២០២៥។

ការស្ទង់មតិនេះបានសាកសួរលើប្រជាជនថៃចំនួន ១.៣១០ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ក្នុងនោះមានប្រជាជនតំណាងឱ្យតំបន់ផ្សេងៗគ្នា ទាំងកម្រិតនៃការអប់រំ មុខរបរ និងប្រាក់ចំណូលជាដើម។

ផ្អែកតាមការស្ទង់មតិរបស់ Nida, ប្រជាជនថៃ ៤១,៩ភាគរយឆ្លើយថា ពួកគេគ្មានសង្ឃឹមទាល់តែសោះលើគណបក្សនយោបាយនានា និង ៣៤ភាគរយឆ្លើយថា ពួកគេមិនសូវជឿលើគណបក្សនយោបាយដូចមុនទេ ខណៈដែល២០,៩ភាគរយទៀតនៅជឿខ្លះ និង ២,៩៨ភាគរយលែងជឿតែម្តង។

ការស្ទង់មតិខាងលើនេះ កើតឡើងមួយសប្តាហ៍ បន្ទាប់ពីវិទ្យាស្ថាន Nida បានរកឃើញថា ប្រជាជនថៃលែងទុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលហើយ ពោលគឺអត្រាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយពួកគេងាកទៅទុកចិត្តយោធាវិញ៕

ប្រភព ៖ The Nation និង The Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner