ក្រុមហ៊ុន China Communications Construction Company (CCCC) ប្តេជ្ញាចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
អត្ថបទដោយ៖
ឆាយ រត្ថា
ឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។
លោកអនុប្រធានក្រុមហ៊ុន បានថ្លែងថា ក្រុមហ៊ុន CRBC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC បានធ្វើប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ ដោយបានបង្កើតការងារជាង ៣០ ០០០ កន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា បានកសាងផ្លូវប្រវែងជាង ២០០០ គីឡូម៉ែត្រ និងបានចូលរួមចំណែកក្នុងកិច្ចការសង្គម ដូចជា ៖ ការសាងសង់សាលារៀន និងផ្លូវជនបទ ជាដើម។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុនក្នុង ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការល្អ និង កាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

#ams1minute