ដើមឈើដែលមានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន

ភ្នំពេញ៖ដើមឈើថ្មមួយដើម ដែលអ្នកជំនាញប៉ានស្មានថា មានអាយុកាល​ចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបាន​កំណាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់ លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៌​នៃ​នាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយក​ដ្ឋាន​សហគមន៍មូលដ្ឋានក្រសួង​បរិស្ថាន។

ដោយមានកិច្ចសហការចម្រុះដោយមានការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថាន​ខេត្តស្ទឹងត្រែង និងអ្នកជំនាញនៃ​ក្រសួងបរិស្ថានផង បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ។ជាលទ្ធផល​បឋម កំណាយបានប្រវែង១៧.៥ម៉ែត្រ។

អ្នកជំនាញបានឱ្យដឹងទៀតថា សម្រាប់ដើមឈើថ្ម អាចមានប្រវែង ប្រហែល ៣០ម៉ែត្រ ឬ វែងជាងនេះ ខណៈដែល​កំណាយមិនទាន់រួច។ ដើមឈើនេះ កប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។ទាក់ទឹងនឹងការងារកំណាយនេះដែរ​នៅមិនទាន់បញ្ចប់នៅឡើយទេ។តាមគម្រោងនឹងបន្តធ្វើនៅឆ្នាំក្រោយទៀត។

ទីតាំងដើមឈើថ្មនេះ នឹងរៀបចំទៅជាកន្លែងទេសចរណ៍របស់សហគមន៍ ជនជាតិ ដើមព្រៅផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner