អ្នកនាំពាក្យក្រសួងការពារជាតិ៖គិតមកដល់ពេលនេះថៃបានចាប់​កងកម្លាំង​កម្ពុជាដោយខុសច្បាប់ជាង ២០ថ្ងៃហើយ នៅតែមិនទាន់​ប្រគល់មកឱ្យកម្ពុជាវិញ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថាកងទ័ពថៃ​ដែលបានចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់ គិត ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះមានរយៈពេលជាង២០ថ្ងៃហើយ តែប្រទេសមួយ​នេះនៅតែមិនទាន់ព្រម ប្រគល់មកឱ្យកម្ពុជាវិញនៅឡើយទេ ។កម្ពុជា​ទាមទារឱ្យប្រទេសមួយនេះគោរពច្បាប់អន្តរជាតិឱ្យបានត្រឹមត្រូវ។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទ​ឈប់​បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យកសួងការពារជាតិ លោកជំទាវ​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា កម្ពុជានៅតែបន្តអំពាវនាវ ឱ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង ខាងលើ ដោយឱ្យប្រគល់មកឱ្យ​កម្ពុជាវិញ​នូវកងកម្លាំងរបស់យើងទាំង១៨រូបដើម្បីឱ្យពួកគាត់​អាចវិល​ត្រឡប់ មកជួបជុំគ្រួសារវិញ។

គួរបញ្ជាក់ថាទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់​ចូលជាធរមាន​ភ្លាមៗនៅថ្ងៃទី២៩ ខែកក្កដា។គិតមកដល់ពេលនេះមានរយៈពេល២០ថ្ងៃ ២៣ម៉ោង និង ១០នាទីគិត​ត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៩ ខែសីហានេះ។

អ្នកនាំពាក្យដដែលបន្តថា គិតចាប់ពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៩ ខែសីហា មកដលល់វេលាម៉ោង ៦ព្រឹកនេះ សភាពការណ៍នៅតាមខ្សែ​បន្ទាត់ព្រំដែនយោធភូមិភាគទី៤ និង យោធភូមិភាគទី៥ ស្ថិតនៅខេត្ត​ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ធម្មតា ។កងកម្លាំងរបស់កម្ពុជាកំពុងស្ថិតនៅក្នុងការប្រយ័ត្នប្រយែងខ្ពស់ជានិច្ច និងបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

កងកម្លាំងកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែល​សម្រេចបានកាលពីថ្ងៃទី ២៨ ខែកក្កដា និងគោលការណ៍ឯកភាព​ទាំង១៣ ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែន​ទូទៅកម្ពុជា-ថៃ (GBC)កាលពីថ្ងៃទី៧ ខែសីហាដែលមានអ្នកចូលរួម​សង្កេត​ការណ៍៣ប្រទេស គឺប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ។

អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់បន្ថែមថារាជរដ្ឋភិបាលកម្ពុជា កងកម្លាំងកងទ័ពកម្ពុជា ពលរដ្ឋកម្ពុជារួមគ្នាជា​ធ្លុងមួយក្នុងកិច្ច​ការពារទឹកដី សេចក្តីថ្លៃថ្នូរ និងការពារអធិបតេយ្យភាពរបស់ខ្លួន​យ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុត។ការអនុវត្តឈប់បាញ់បានលេញ​របស់ភាគី ទាំងសងខាងនឹងធ្វើឱ្យបរិយាកាស មានភាពអំណោយផលឆ្ពោះ​មកវិញ​នូវសន្តិភាព ស្ថេរភាព និងប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រទេស​ទាំងពីរ ដែលអ្វីមិនត្រឹមតែប្រជាជនយើងទាំងពីរចប់​បាន​ប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner