តើកិច្ចប្រជុំរវាងលោក Trump និង លោក Zelensky និយាយអំពីអ្វី?
មុនពេលពិភាក្សាជាក្រុមជាមួយមេដឹកនាំអឺរ៉ុប, លោកប្រធានាធិបតីអាមេរិក Trump បានធ្វើជាម្ចាស់ផ្ទះស្វាគមន៍ភ្ញៀវមេដឹកនាំអ៊ុយក្រែន លោក Zelensky សម្រាប់កិច្ចប្រជុំទ្វេភាគីនៅក្នុងការិយាល័យ Oval នៅសេតវិមាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
ជាមួយគ្នានេះ លោកប្រធានាធិបតី Zelensky និយាយថា វាគឺជាកិច្ចប្រជុំ “ល្អបំផុត” ដែលគាត់មិនធ្លាប់មានជាមួយលោកប្រធានាធិបតី Trump និងថា កិច្ចពិភាក្សានេះមានលក្ខណៈស្ថាបនា និង ជាក់លាក់។ លោកប្រធានាធិបតី Zelensky បន្ថែមថា គាត់បានបង្ហាញទៅកាន់លោកប្រធានាធិបតី Trump អំពីព័ត៌មានលម្អិតជាច្រើននៅលើផែនទីនៃសមរភូមិ។
ខាងក្រោមនេះ ជាខ្លឹមសារសំខាន់ៗចំនួនពីរ ដែលមេដឹកនាំអាមេរិក-អ៊ុយក្រែនបានពិភាក្សាគ្នា មានដូចជា ៖
ទី១. ការបង្កើតការធានាសន្តិសុខសម្រាប់អ៊ុយក្រែន
ទី២. ការបង្កើតកិច្ចប្រជុំត្រីភាគីរវាងលោក Zelensky លោក Trump និង លោក Putin។
យ៉ាងណា BBC មិនមានព័ត៌មានលម្អិតពាក់ព័ន្ធនឹងការធានាសុវត្ថិភាព ឬក៏ទីតាំង និងនៅពេលណាដែលកិច្ចប្រជុំត្រីភាគីអាចប្រព្រឹត្តទៅបាននោះទេ។ ប៉ុន្តែមេដឹកនាំទាំងពីរហាក់ដូចជាសប្បាយចិត្តអំពីរបៀបដែលកិច្ចចរចាបានប្រព្រឹត្តទៅ ពោលគឺផ្ទុយស្រឡះទៅនឹងកិច្ចប្រជុំកាលពីលើកមុន រវាងលោក Trump និងលោក Zelensky នៅការិយាល័យ Oval៕
ប្រភព៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា