រដ្ឋមន្ត្រីក្រសួងការបរទេស ដឹកនាំកិច្ចប្រជុំជម្រាបជូនពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូត ៤២ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ២២ ប្រចាំនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំ ដើម្បីជម្រាបជូនពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេសចំនួន៤២ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន២២ ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តម បានបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ។

ឯកឧត្តមក៏បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពមីននៅប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានអះអាងសារជាថ្មីថា កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់នូវអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្ស (អនុសញ្ញាអូតាវ៉ា) ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំអំពីការរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តបន្ទាយមានជ័យ និង ខេត្តឧត្តមានជ័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ២០២៥ ផងដែរ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner