យុវជននៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ កោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់
អត្ថបទដោយ៖
ពលជ័យ
យុវជននៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (YCDI) កោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ និងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ និងសន្តិភាព រួមបញ្ចូល ទាំងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC), កិច្ចប្រជុំគណៈកម្មាធិការកិច្ចការ ព្រំដែនថ្នាក់យោធាភូមិភាគ និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ថៃ។ កម្ពុជាប្រកាន់យក យ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ, មជ្ឈភាពអាស៊ាន និងស្មារតីជាអ្នកជិតខាងល្អ និងជាសមាជិកប្រកបដោយ ការទទួលខុសត្រូវមួយរបស់អង្គការសហប្រជាជាតិ៕
ដោយ៖ពលជ័យ



