ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូន ឯកឧត្តមអគ្គនាយក Zhou Yijue នៃគណបក្សកុំម្មុយនីស្ដចិនតំបន់ស្វយ័តក្វាងស៊ី ចូលជួបពិភាក្សាការងារ
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូន ឯកឧត្តម Zhou Yijue សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអគ្គនាយកនៃការិយាល័យកិច្ចការទូទៅ នៃគណបក្សកុំម្មុយនីស្ដចិនតំបន់ស្វយ័តក្វាងស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការ ក.ប.ទ.។

ជំនួបរវាង ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអគ្គនាយក រៀបចំឡើង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. និងបណ្ឌិត្យសភាបចេ្ចកវិទ្យាឌីជីថលកម្ពុជា (CADT) ជាមួយរដ្ឋបាលខេត្តក្វាងស៊ី និងស្ថាប័នអប់រំរបស់ខេត្ត លើការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឈានមុខ (Emerging Technology) ជាដើម៕
ដោយ ៖ ង៉ាន់ ទិត្យ





ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។