ឯកឧត្តម ហ៊ុន ម៉ានី ជជែកអំពីការត្រៀមលក្ខណៈសម្បត្តិ របស់អត្តពលិកជនពិការកម្ពុជា ដែលនឹងត្រូវចូលរួមការប្រកួតកម្រិតតំបន់ នៅខែធ្នូខាងមុខ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជា អនុប្រធានគណៈ​កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអនុញ្ញាតជូនប្រតិភូលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដឹកនាំដោយ ឯកឧត្តម យី វាសនា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សា បានជជែកអំពីការត្រៀមលក្ខណៈសម្បត្តិ របស់អត្តពលិកជនពិការកម្ពុជា ដែលនឹងត្រូវចូលរួមការប្រកួតកម្រិតតំបន់ នៅខែធ្នូខាងមុខ។

ដោយឡែក ក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជាប្រធានក្រុមប្រឹក្សាភិបាល “មូលនិធិម៉ានី” លោក បានបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះអត្តពលិកជនពិការ ជាពិសេសក្នុងពេលកំពុងរៀបចំខ្លួនចេញទៅប្រកួតតំណាងជាតិ នៅលើឆាកអន្តរជាតិនានា នៅពេលខាងមុខនេះ។ ការប្រកួតដែលនឹងគៀកមកដល់មុនគេ គឺកីឡាយុវជនជនពិការអាស៊ីលើកទី៥ នៅទីក្រុងឌូបៃ ខែធ្នូ ឆ្នាំ២០២៥។

មូលនិធិម៉ានី នឹងចូលរួមចំណែក កៀងគររកការឧបត្ថម្ភបន្ថែមដល់ការហ្វឹកហ្វឺន ស្របតាមលក្ខណៈបច្ចេកទេស ក៏ដូចជាចូលរួមផ្សព្វផ្សាយ ឲ្យផុសផុល នូវស្មារតីគាំទ្រពីមហាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីលើកទឹកចិត្តបងប្អូនជាជនពិការរបស់យើង។ ស្មារតីកីឡាជនពិការ ជាចំណែកមួយយ៉ាងសំខាន់ ដើម្បីបង្កើតបាននូវសង្គមបរិយាប័ន និងឱកាសដល់មនុស្សគ្រប់រូបឲ្យបានបញ្ចេញនូវ ទេពកោសល្យ និងការប្រឹងប្រែងរបស់ខ្លួន ហើយក៏ជាវេទិកា បង្ហាញកិត្តិយសរបស់ជាតិ ដែលសបញ្ជាក់អំពី កីឡារស់ក្នុងសន្តិភាព ផងដែរ៕

ដោយ ៖ ជាវ ចន្ធូ


H.E Hun Many, Deputy Prime Minister, Minister of Civil Service and Vice President of the Cambodia National Paralympic Committee, received a delegation from the Committee’s Secretariat led by H.E. Yi Veasna. The meeting focused on preparing Cambodian para-athletes for upcoming regional competitions in December.

As Chairman of The Many Foundation’s Board of Director, H.E Deputy Prime Minister continues to place strong attention on supporting para-athletes, particularly as they get ready to represent Cambodia on the international stage. The nearest major event is the 5th Asia Youth Para Games in Dubai in December 2025.

The foundation will help secure additional sponsorships for training in line with technical standards and will promote public support and encouragement for persons with disabilities. The spirit of para-sports is seen as essential for building an inclusive society, providing opportunities for everyone to showcase their talent and effort, while also serving as a platform to bring honor to the nation and affirm the value of “sports by peace”.

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner