ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនចូលរួមកិច្ចប្រជុំរវាងតំណាងគណបក្សនយោបាយជប៉ុន និងប្រធានាធិបតីទីម័រឡេស្តេ
អត្ថបទដោយ៖
ពលជ័យ
តបតាមការអញ្ជើញរបស់គណៈកម្មាធិការសភាជប៉ុនសម្រាប់សហព័ន្ធពិភពលោក (Japanese Parliamentary Committee for World Federation) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំរវាងតំណាងគណបក្សនយោបាយជប៉ុន និងឯកឧត្តម José Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេ នៅអគារសភាជាន់ទាបជប៉ុន ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី ត្រូវបានអញ្ជើញជាភ្ញៀវផ្លូវការរបស់រដ្ឋាភិបាលជប៉ុនសម្រាប់កម្មវិធីពន្លាជាតិរបស់ប្រទេសទីម័រឡេស្តេនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា។
កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកអគ្គរាជ/រដ្ឋទូត ភារធារីស្តីទី និងមន្ត្រីស្ថានទូតមួយចំនួនប្រចាំប្រទេសជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តម José Ramos-Horta បានធ្វើបទបង្ហាញ ក្រោមមូលបទ “នីតិរដ្ឋ និងការគោរពពហុភាគីនិយម”៕
ដោយ៖ពលជ័យ

