ក្រសួងអប់រំ បានកំណត់ និទ្ទេសនៃការប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ
(ភ្នំពេញ)៖ នេះជាការកំណត់អំពីពិន្ទុក្នុងការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម័យប្រឡង៖ ២៨ សីហា ២០២៥ ដែលនៅសល់តែ២ថ្ងៃទៀតនេះ។
ការកំណត់និទ្ទេស ៖
-ពិន្ទុ ៤២៧- ៤៧៥ និទ្ទេស A
-ពិន្ទុ ៣៨០- ៤២៦ និទ្ទេស B
- ពិន្ទុ ៣៣២-៣៧៩ និទ្ទេស C
- ពិន្ទុ ២៨៥-៣៣១ និទ្ទេស D
- ពិន្ទុ ២៣៧-២៨៤ និទ្ទេស E
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។ បេក្ខជន ត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស ។
ដោយឡែកសម្រាប់មណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ ៕



ដោយ ៖ ម៉ាដេប៉ូ