ក្រសួងអប់រំផ្តល់ថវិកា និងមី ជូនដល់បេក្ខជនប្រឡងបាក់ឌុបនៅខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ថវិកា និងមី របស់ក្រសួងអប់រំ យុវជន និង កីឡា បានបើកជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប នៅខេត្តឧត្ដរមានជ័យ ដែលត្រូវប្រឡងនូវស្រុកពួក ខេត្តសៀមរាប។នេះជាការឧបត្ថម្ភដល់បេក្ខជនប្រឡងបាក់ឌុប ដែលបានទទួលរងគ្រោះដោយសារតែសង្រ្គាមព្រំដែនរវាងកម្ពុជា និងប្រទេសថៃ។

ក្រសួងអប់រំបានប្រាប់ដល់បេក្ខជនប្រឡង ខេត្ត ឧត្តរមានជ័យ ដែលមានសរុបទាំងអស់ចំនួន១៧៧២នាក់មកបើកមី និងថវិកា នៅវិទ្យាល័យអប់រំបច្ចេកទេសពួក ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។

គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។បេក្ខជន ត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេសប៉ុណ្ណោះ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner