ប្រឡងបាក់ឌុបរសៀលថ្ងៃដំបូង ប្រព្រឹត្តទៅដោយរលូនក្រោម​ការត្រួតពិនិត្យមិនបន្ធូរដៃ

ភ្នំពេញ៖ជាការសង្កេតដោយម៉ត់ចត់ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០២៥ ដែល​ជាថ្ងៃដំបូងនៃសម័យប្រឡង​តាមមណ្ឌលប្រឡង​នានាមាន​ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ឆែករកសំណៅឯកសារ និងឧបករណ៍​អេឡិចត្រូនិក យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរ​មានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ។

ទាំងមុនពេលប្រឡង និងក្នុងថ្ងៃប្រឡង ក្រសួងអប់រំបានក្រើនរំលឹក​ដល់បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបាន​ខ្ជាប់នូវ​បទប្បញ្ញត្តិ កម្រិតវិន័យ​សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ ក្រសួងអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរព​បទប្បញ្ញត្តិ​នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុក​ជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌល​ប្រឡង ឬបន្ទប់ប្រឡងជា​ដាច់ខាត។

ក្រសួងព្រមានទុកមុនថា ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយ​នឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវ​បាន​កំណត់ឱ្យធ្លាក់ជាស្វ័យ​ប្រវត្តិ៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner