ថ្ងៃដំបូងនៃការប្រឡងបាក់ឌុបសម័យប្រឡង៖២៨សីហា ខេត្តកំពង់ឆ្នាំងបានបញ្ចប់ដោយរលូន

អត្ថបទដោយ៖
Kimsean Sok

កំពង់ឆ្នាំង៖នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប​
បានបញ្ចប់ដោយរលូន ហើយនឹងបន្តនៅថ្ងៃទី២៩ ខែសីហាដែលថ្ងៃបញ្ចប់។

លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងនិងឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡានិងជាប្រធានគណៈមេប្រយោគទូទាំងខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២៨ ខែសីហា បានអញ្ជើញ​បើកវិញ្ញាសា​ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះបាទសុរាម្រិតក្រុងកំពង់ឆ្នាំង។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ មានបេក្ខជន​ចុះឈ្មោះ​ប្រឡងចំនួន ៤ ៧៣១នាក់(ស្រី២ ៧៧៧នាក់)។ខេត្តមាន៨មណ្ឌល ស្មើនឹង១៩០ បន្ទប់។ថ្ងៃប្រឡងដំបូង មានបេក្ខជនអវត្តមានចំនួន ៦៧នាក់(ស្រី៣១នាក់)៕
ដោយ៖សុខ គឹមសៀន

ads banner