Zelensky ឲ្យបង្កើនសំពាធលើ Putin ក្រោយការវាយប្រហារជាថ្មីរបស់រុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី កាលពីថ្ងៃទី២៨ ខែសីហា បានជំរុញឱ្យមានសម្ពាធ ពីលោកខាងលិច បន្ថែមទៀត លើលោក ពូទីន បន្ទាប់ពីមានការវាយប្រហារ ជាថ្មី របស់រុស្ស៊ី បណ្តាលឲ្យស្លាប់មនុស្ស ចំនួន២៣នាក់។

លោក Volodymyr Zelensky បានជំរុញឱ្យសម្ព័ន្ធមិត្ត លោកខាងលិច បញ្ជូន «សញ្ញារួមដ៏រឹងមាំ» ទៅកាន់លោក Vladimir Putin បន្ទាប់ពី ការវាយប្រហារដ៏សាហាវបំផុតមួយ លើទីក្រុង Kyiv កាលពីយប់ថ្ងៃពុធ។

រុស្ស៊ីបានទម្លាក់ការវាយប្រហារតាមអាកាស ទៅលើទីក្រុងនានា របស់អ៊ុយក្រែន បើទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump ជំរុញឱ្យមានបទឈប់បាញ់ ហើយ ជាការវាយប្រហារទាំង ទីក្រុងមូស្គូលើកឡើងអំពីសារៈសំខាន់ នៃការបញ្ចប់ជម្លោះក្តី។

អាជ្ញាធរបាននិយាយថា ការវាយប្រហារចុងក្រោយនេះ គេបានឃើញកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក របស់រុស្សី ហោះកាត់អគារនានា ក្នុងរដ្ឋធានីអ៊ុយក្រែន ដោយបានបំផ្ទុះ ប្រាំជាន់ នៅក្នុងប្លុកផ្ទះល្វែងមួយ ធ្វើឱ្យក្មេង៤នាក់ ស្លាប់ ទៀតផង។

លោក Zelensky បានជំរុញឱ្យសម្ព័ន្ធមិត្តអឺរ៉ុប “រក្សាសម្ពាធ” លើប្រធានាធិបតីរុស្ស៊ី ដើម្បីនាំលោក ទៅតុចរចា។ លោក Zelensky បាននិយាយថា «លោក ពូទីន មិនបានធ្វើដូច ដែលគាត់បាននិយាយនោះទេ វាដល់ពេលដែលត្រូវផ្លាស់ទី យើងត្រូវការសញ្ញារួមដ៏រឹងមាំមួយ មានតែនៅក្នុងកម្រិតនៃមេដឹកនាំប៉ុណ្ណោះ ដែលអាចបញ្ចប់សង្រ្គាមពិតប្រាកដ»។

លោក Zelensky បានសង្កត់ធ្ងន់ថា «អឺរ៉ុបមិនត្រូវខកខានឱកាសនេះទេ ត្រូវតែកំណត់មូលដ្ឋានគ្រឹះពិតប្រាកដ សម្រាប់សកម្មភាពរួមគ្នា»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner