ផែថងថាន ថា គោរពតាមសាលក្រម តែ មិនឆ្លើយសំណួរអ្នកកាសែត

បាងកក ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានថ្លែងក្រោយពេលអស់តំណែង ភ្លាមៗ ថា លោកស្រីគោរព តាមសាលក្រមរបស់តុលាការ តែ លោកស្រី មិនឆ្លើយតប នឹងសំណួរ របស់អ្នកកាសែតទាំងអស់។

នៅរសៀលថ្ងៃទី២៩ ខែសីហានេះ តុលាការធម្មនុញ្ញថៃ បានសម្រេចដកតំណែង នាយករដ្ឋមន្ត្រី របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងសំណុំរឿង ខ្វះសីលធម៌ ជុំវិញការបែកធ្លាយសម្លេងសន្ទនា។

កន្លងមក ក៏មានបាតុកម្ម ទាមទារឲ្យលោកស្រី ចុះចេញពីតំណែងផងដែរ ហើយថា មិនចាំបាច់ រងចាំការប្រកាសសាលក្រមទេ។

បាតុករបានចោទប្រកាន់លោកស្រី ផែថងថាន និង ក្រុមគ្រួសាររបស់ លោកស្រី ថា បានបង្កជម្លោះ អូសបន្លាយនៅព្រំដែន ដែលធ្លាប់តែ ស្ងប់ស្ងាត់ ជាយូរមកហើយ៕

ប្រភព៖ BBC, AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner