ក្រុមហ៊ុន Suzuki ជប៉ុន ប្តេជ្ញាពង្រីកទីផ្សារឲ្យកាន់តែទូលាយថែមទៀត ដើម្បីបង្កើនទីផ្សារការងារជូនពលរដ្ឋកម្ពុជាកាន់តែច្រើន

(ភ្នំពេញ)៖ ក្រុមហ៊ុន Suzuki និងក្រុមហ៊ុន OMC បានប្តេជ្ញាពង្រីកទីផ្សារ និងការផលិតម៉ូឌែលម៉ូតូ ដែលប្រកបដោយគុណភាព និងកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយដល់ពលរដ្ឋខ្មែរឲ្យមាការងារធ្វើបានកាន់តែច្រើន ។ Suzuki គឺជាក្រុមហ៊ុនជប៉ុនដំបូងគេបំផុត ដែលបានបោះទុនវិនិយោគលើវិស័យផលិតយានយន្តក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងម៉ូតូ Cambodia Suzuki Motor ដែលជារោងចក្រដំឡើងម៉ូតូដំបូងបង្អស់របស់ជប៉ុននៅកម្ពុជា តាំងពី ២៦ឆ្នាំមុន ។

លោក Isao Terada នាយករោងចក្រ Cambodia Suzuki Motor នៅក្នុងកម្មវិធី បង្ហាញម៉ូឌែលម៉ូតូ Suzuki nex ស៊េរីថ្មី 2026 និងផ្តល់រង្វាន់លើកទឹកចិត្តដល់តំណាងចែកចាយ និងម្ចាស់ដេប៉ូម៉ូតូ Suzuki ទូទាំងប្រទេស នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានថ្លែងយ៉ាងនេះថា នៅឆ្នាំ ២០២៦ Suzuki នឹងនាំយកម៉ូដែលថ្មីៗចំនួន ៦បន្ថែមទៀត ដើម្បីប្រគួតប្រជែងទីផ្សារនៅកម្ពុជា ដោយសារបច្ចុប្បន្ន Suzuki ទើបតែ ៤ម៉ូដែល ប៉ុណ្ណោះ ។ Suzuki ត្រូវបានគេបញ្ជាក់ថា បានធានាចំពោះគុណភាព ម៉ាស៊ីន ដែលអាចប្រើប្រាស់ធន និងខ្លាំងផងដែរ។

សូមបញ្ជាក់ថា Suzuki ទើបតែបើកបង្ហាញ ម៉ូតូម៉ូឌែលថ្មី Suzuki nex 2026 ដែលមានរចនាបទទំនើបបែបខ្មែរដំបូងបំផុត នៅប្រទេសកម្ពុជា ផលិតដោយក្រុមហ៊ុន អូ អឹម ស៊ី បានបើកបង្ហាញដាក់លក់នៅលើទីផ្សាហើយ ។ ការផលិត គឺបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់បំផុត ដោយផ្តោតសំខាន់លើកំលាំងម៉ាស៊ីនខ្លាំង, ល្បឿនស្ទុះខ្លាំង, ស៊ីសាំងតិច, ងាយស្រួលបញ្ឆេះ និងមានរាងសង្ហារតូចច្រឡឹង ។ មានបំពាក់ប្រព័ន្ធកុំព្យូទ័រ ECM ដែលមានតួនាទីសំខាន់ណាស់ក្នុងការត្រួតពិនិត្យ និងបញ្ជាទៅគ្រប់ផ្នែកនៃដំណើរការម៉ាស៊ីន ពិសេសគឺត្រួតពិនិត្យ ការ៉ង់ទី ISC និងការប្រើប្រាស់សាំង ជួយឲ្យម៉ាស៊ីនស៊ីសាំងតិច ល្បើនលឿនបំផុត ។ Suzuki Nex 2026 ថ្មីនេះ បានបំពាក់ឧបករណ៍ផ្តាច់សាំងដោយស្វ័យប្រវត្តិ(Fuel Cut Sensor)សុវត្ថិភាពខ្ពស់ពេលមានគ្រោះថ្នាក់ ការពារពីការហូរប្រេង ដែលបច្ចេកវិទ្យានេះ មានបំពាក់សំរាប់តែម៉ូតូ Suzuki តែប៉ុណ្ណោះ ។ Susuki nex 2026 ស៊ីសាំងតិច ដែលរួមចំណែកកាត់បន្ថយចំណាយ ដែលបានសម្រួលដល់ជីវភាពរបស់ពលរដ្ឋខ្មែរ ។ Susuki nex ស៊េរីថ្មី ២០២៦ មាន ៥ពណ៌សំរាប់ជ្រើសរើស រួមមាន៖ ពណ៌ស, ពណ៌ ខៀវ, ពណ៌ ក្រហម, ពណ៌ ស-លឿង, បន្ថែមនូវពណ៌ថ្មី១ទៀត គឺពណ៌ ស-បៃតង ទាក់ភ្នែកប្លែកអារម្មណ៍អតិថិជន ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner