មន្ទីរពេទ្យគន្ធបុប្ផាដាក់ឱ្យដំណើរការ “ម៉ាស៊ីន Neurosurgical Microscope ម៉ូដែល #ZEISS KINEVO 900” ដែលជាម៉ាស៊ីនមីក្រូស្កូបវះកាត់ជំនាន់ថ្មីដ៏ទំនើបបំផុត

(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផា បានដាក់ឱ្យដំណើរការជាផ្លូវការ “ម៉ាស៊ីន Neurosurgical Microscope ម៉ូដែល #ZEISS KINEVO 900” ដែលជាម៉ាស៊ីនមីក្រូស្កូបវះកាត់ជំនាន់ថ្មីដ៏ទំនើបបំផុត ផលិតដោយអាល្លឺម៉ង ដើម្បីជំនួសម៉ាស៊ីនចាស់ដែលផុតអាយុកាលនៃការប្រើប្រាស់ នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ។

ពិធីសម្ពោធនេះធ្វើឡើងកាលព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយ ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដោយមានការរៀបចំពីគណៈគ្រប់គ្រងមន្ទីរពេទ្យ តំណាងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីននេះផងដែរ។

ជាមួយនឹងការដាក់ឱ្យដំណើរការម៉ាស៊ីនដ៏ទំនើបនេះ, មន្ទីរពេទ្យគន្ធបុប្ផា នឹងមានសមត្ថភាព ឆ្លុះមើល និងជួយសម្រួលដល់ការវះកាត់ផ្នែកសរសៃប្រសាទ, ខួរក្បាល និងខួរឆ្អឹងខ្នង របស់ទារក និងកុមារ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ការបំពាក់ម៉ាស៊ីនថ្មីនេះ ក៏ជាផ្នែកមួយនៃផែនការវិនិយោគប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមរក្សា ក៏ដូចជាដើម្បីពង្រឹងគុណភាពនៃសេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងសេវាសម្ភពដល់ស្ត្រីមានផ្ទៃពោះរាប់ម៉ឺនករណីក្នុងមួយឆ្នាំៗ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner