ក្រសួងអប់រំហាមឃាត់មិនឱ្យថតចម្លង ផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុនចេញលទ្ធផលប្រឡងបាក់ឌុប

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានចេញបម្រាម មួយដោយបានធ្វើការហាមឃាត់ការថតចម្លង ផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុនចេញលទ្ធផលប្រឡងបាក់ឌុបខាងមុខ។

បើតាមក្រសួងអប់រំបានឱ្យដឹងនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៥នេះថា៖ចំពោះ អ្នកប្រព្រឹត្តនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

គួរបញ្ជាក់ថា ក្រសួងអប់រំ មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បានហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការប្រឡងសំណេររបស់បេក្ខជនផងដែរ។ក្នុងនេះក្រសួងបានធ្វើការណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានាថា មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងបាក់ឌុប តាមគ្រប់រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គមនានា ហើយការបង្ហោះប្រធានវិញ្ញាសាលើបណ្តាញសង្គមនានា ជាអំពើហាមឃាត់។

ក្រសួងបញ្ជាក់ថា ការហាមឃាត់នេះ គឺធ្វើឡើងដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មនានា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន ក្នុងអំឡុងពេលដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ កន្លងមក ។

គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner