សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យជូនអំណោយដល់គ្រួសារជនភៀសសឹកជិត៣០០គ្រួសារនៅឃុំអូរបីជាន់

បន្ទាយមានជ័យ៖គ្រួសារភៀសសឹកដែលមានជីវភាពខ្វះខាតចំនួនពីរភូមិ រួមមាន ភូមិព្រៃចាន់ ចំនួន១៧០គ្រួសារ និងភូមិជោគជ័យ ចំនួន ៦២២​គ្រួសារ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបាន​ទទួលអំណោយ​មនុស្ស​ធម៌ពីសាខាកាកបាទក្រហមខេត្តកាលពីចុងសប្ដាហ៍កន្លងទៅ ក្រោម​អធិបតីភាពឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រហម​ខេត្ត។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម អ៊ុ រាត្រី បាននាំនូវការផ្តាំផ្ញើសារ​សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមនិងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទ​ក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចនិងលោកជំទាវ​បណ្ឌិត​តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ពិសេស​​បច្ចុប្បន្ន​កំពុងជួប​ការលំបាកខ្លាំងពុំបានប្រកបមុខរបរអាជីវកម្មប្រចាំថ្ងៃ ដោយសាររង​ការឈ្លានពាន យកបន្លាលួសព័ទ្ធយក​ដីប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា អំណោយដែលចែកជូន មាន អង្ករ មី ទឹកស៊ីអ៊ីវ មុង ភួយនិងថវិកាមួយចំនួន៕


ដោយ៖ឃិន គន្ធា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner